**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា

អនុប្រធានទី២ ព្រឹទ្ធសភា កោតសរសើរ និងវាយតម្លៃខ្ពស់លទ្ធផលការងារចន្លោះសម័យប្រជុំរបស់សមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលភក្តីភិក្រម៣ នៃព្រឹទ្ធសភា ក្រុមសមាជិកភូមិភាគទាំង៨ គណៈកម្មការជំនាញទាំង១០ ក្រុមសមាជិកា និងគណៈកម្មការក្រមសីលធម៌សភា នៃព្រឹទ្ធសភា បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារចន្លោះសម័យប្រជុំលើកទី៤ និងទី៥ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។

ឯកឧត្តមបណ្ឌិត សង្កេតឃើញថា ចន្លោះសម័យប្រជុំព្រឹទ្ធសភាកន្លងមក គ្រប់ភូមិភាគ គណៈកម្មការ និងសមាជិកព្រឹទ្ធសភាទាំងអស់ បានយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយមនសិការ ការយកចិត្តទុកដាក់ខ្ពស់ និងមនុស្សធម៌ ដូចជាការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាជននៅតាមភូមិភាគរៀងខ្លួន។ លើសនេះទៅទៀត ឯកឧត្តម លោកជំទាវ បានបំពេញការងារហួសពីភូមិភាគរបស់ខ្លួន ដូចជាការចុះជួយជនភៀសសឹក និងកងកម្លាំងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងការឧបត្ថម្ភប្រកបដោយទឹកចិត្តសប្បុរស របស់ឯកឧត្តម និងលោកជំទាវ។ រីឯការពាក់ព័ន្ធបញ្ហាព្រំដែនខ្មែរ-ថៃ អ្វីៗដែលកម្ពុជាបានធ្វើរហូតមក គឺដើម្បីការពារខ្លួនសុទ្ធសាទ និងដើម្បីសន្តិភាពជាមួយប្រទេសជិតខាង។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា អំឡុងពេលដែលរាជរដ្ឋាភិបាល កំពុងធ្វើការដ៏សកម្មគ្រប់យ៉ាង គឺដើម្បីនាំយកមកវិញនូវសន្តិភាពតាមព្រំដែនខ្មែរ-ថៃ ដូច្នេះសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវបន្តគិតគូរ និងធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព និងវិបុលភាពរួមយូរអង្វែង។ ការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែន ត្រូវផ្តោតលើការលើកកម្ពស់ជីវភាព សុខភាព និងសមត្ថភាពរបស់ប្រជាជនរស់នៅតាមព្រំដែន។

ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សមាជិកព្រឹទ្ធសភាចាំបាច់ត្រូវ៖ ១)ធ្វើការជិតស្និទ្ធជាមួយមន្ត្រីរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីឈានទៅដល់ការកសាងច្បាប់ថ្មី និងការកែសម្រួលគោលនយោបាយ និងច្បាប់ ២)ជំរុញ និងលើកទឹកចិត្តដល់សាកលវិទ្យាល័យនានា ឱ្យខិតខំបន្តសិក្សាស្រាវជ្រាវបន្ថែមទាំងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ៣)បើកចំហទទួលយកយោបល់ និងគំនិតផ្តួចផ្តើមនានា ដើម្បីកែសម្រួល និងបង្កើតផលិតផល ឬសេវាថ្មីៗឱ្យបានច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង