**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន នៅឃុំដូង ស្ពានភ្ជាប់វប្បធម៌ និងមិត្តភាពប្រជាជនទាំងពីរ

(តាកែវ)៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ពិធី សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ត្រូវបានរៀបចំយ៉ាងអធិកអធម ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំងតំណាងភាគីចិន ដឹកនាំដោយលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ព្រមទាំងតំណាងសង្គមស៊ីវិលចិន វិទ្យាស្ថានខុងជឺ និងសហគ្រាសចិនជាច្រើន។

ក្នុងឱកាសនេះ លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេសមិត្តចិន ដែលបានអញ្ជើញចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាលើកទី២ បន្ទាប់ពីការផ្តួចផ្តើមរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល តាំងពីឆ្នាំ២០២៥មក។

ជាផ្នែកមួយនៃកម្មវិធី លោកស្រី វ៉ង យ៉ាហួយ បានបង្ហាញនូវអារម្មណ៍រីករាយ និងកិត្តិយសយ៉ាងខ្លាំង ដោយបានស្លៀកសម្លៀកបំពាក់បុរាណខ្មែរ និងចូលរួមទស្សនាការសម្តែងសិល្បៈបុរាណដ៏ចម្រុះ ដូចជា របាំត្រុដិ របាំក្ងោក និងរបាំឆៃយ៉ាំ ព្រមទាំងបានចូលរួមលេងល្បែងប្រពៃណីខ្មែរ រួមមាន បោះអង្គុញ ចោលឈូង និងលាក់កន្សែង។ ការសម្តែងទាំងនេះ ត្រូវបានអនុវត្តដោយគ្រូ និងសិស្សមកពីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ដែលបង្ហាញពីសមត្ថភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិយ៉ាងល្អប្រសើរ។

ថ្លែងក្នុងពិធី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរខ្ពស់ចំពោះការរៀបចំកម្មវិធី និងការចូលរួមយ៉ាងសកម្មពីមិត្តចិន ដែលបញ្ជាក់ពីភាពជិតស្និទ្ធ និងសាមគ្គីភាពរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងរដ្ឋនិងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ទំនាក់ទំនង ប្រជាជននិងប្រជាជន ឲ្យកាន់តែរឹងមាំថែមទៀតផងដែរ។

ជាពិសេស ឯកឧត្តមបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមផ្សព្វផ្សាយប្រពៃណីចូលឆ្នាំខ្មែរ ដែលមានអរិយធម៌ជាង២ពាន់ឆ្នាំ ទៅកាន់ប្រជាជនចិន តាមរយៈបណ្តាញសារព័ត៌មាននានា ដែលបានជំរុញការយល់ដឹង និងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា។

គួរបញ្ជាក់ថា ក្នុងបរិបទនៃការលើកកម្ពស់វិស័យទេសចរណ៍ កម្ពុជាបានត្រៀមខ្លួនក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃជូនប្រជាជនចិន សម្រាប់រយៈពេលសាកល្បង៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជាវិធានការសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះ ពិធីសង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល មិនត្រឹមតែជាការអបអរសាទរបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង