**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តម តេង សាវង្ស និងនាយកអង្គការ IJM ចុះហត្ថលេខាអនុស្សរណៈ យោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការ ៣ឆ្នាំបន្ដទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៣ឆ្នាំបន្ដទៀត។

នាឱកាសនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Jacob Sims នាយកអង្គការ IJM និងសហការី មកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត។

លើសពីនេះ ឯកឧត្តម ក៏មានសេចក្ដីសោមនស្សរីករាយ ដែលទទួលបានការចាត់តាំងពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើជាតំណាងក្រសួងមហាផ្ទៃ ដើម្បីចុះហត្ថលេខាបន្ដសុពលភាព MOU នៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់រយៈពេល ០៣ឆ្នាំបន្ដទៀត បន្ទាប់ពី ឯកឧត្តម បានចូលរួមជាហត្ថលេខីម្ដងរួចមកហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។

ឯកឧត្តម បានបន្ដថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង និងក្នុងនាម ឯកឧត្តម ផ្ទាល់ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃអង្គការ IJM ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ អគ្គស្នងការនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ និងជាពិសេស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន ដែលជាអង្គភាពធ្វើប្រតិបត្តិការផ្ទាល់ជាមួយអង្គការ IJM លើសកម្មភាពការងារដែលបានកំណត់នៅក្នុងវិសាលភាពនៃ MOU។

ជាមួយគ្នានេះដែរ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹម និងជឿជាក់ថា តាមរយៈស្មារតីនៃអនុស្សរណៈដែលត្រូវចុះហត្ថលេខានាពេលនេះ នឹងរួមចំណែកកាន់តែសកម្មថែមទៀត និងបង្កលក្ខខណ្ឌកាន់តែប្រសើរឡើង សម្រាប់ភាគីទាំងពីរ ក្នុងការបន្តភារកិច្ច និងបេសកកម្មរួមគ្នា ដើម្បីលុបបំបាត់បទល្មើសជួញដូរមនុស្ស ក្នុងគោលដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះ លោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានថ្លែងថា តាំងឱ្យអង្គការ IJM សូមសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមក្នុងពិធីចុះហត្ថលេខានាពេលនេះ។

ជាងនេះទៅទៀត លោក នាយកអង្គការ IJM ក៏បានគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស ដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសជួញដូរមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង