លោក ដូណាល់ ត្រាំ អះអាងពីជ័យជម្នះមហាអស្ចារ្យនៅក្នុងសង្រ្គាមរបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកដោយចាប់ផ្ដើមដំបូង ជាមួយការអះអាងពីជ័យជម្នះមហាអស្ចារ្យនៅក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ៤សប្ដាហ៍មកនេះ កងកម្លាំងរបស់យើងបានទទួលជ័យជម្នះយ៉ាងពិតប្រាកដ និងមហាអស្ចារ្យនៅលើសមរភូមិ ជាជ័យជម្នះមួយដែលមនុស្ស មួយចំនួនមិនធ្លាប់បានឃើញពីមុនមក»។
លោក ត្រាំបន្ថែមថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ រីឯមេដឹកនាំរបស់អ៉ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ខណៈទីបញ្ជាការ និងការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កំពុងត្រូវបានបំផ្លាញ។
បើតាមលោក ត្រាំ សមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ត្រូវបានកាត់បន្ថយយ៉ាងសម្បើម៕

