សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំដើម្បីបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារបន្តត្រីមាសទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំដើម្បីបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារបន្តត្រីមាសទី២របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយក លោក លោកស្រីនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងចូលរួមតាមប្រព័ន្ធអនឡាញពីសំណាក់លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៣៣រូប (ស្ត្រី១០រូប) នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក។
ជាចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនរួមមាន (១) ការខិតខំពង្រឹងសមត្ថភាពមន្ត្រីរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល(២) បញ្ជ្រាបនូវខ្លឹមសារមនសិការស្នេហាជាតិ ពង្រឹងស្មារតីចូលរួមគោរពច្បាប់ និងបម្រើផលប្រយោជន៍សាធារណៈ៕

