**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច ដោយសារខឹងសមត្ថកិច្ចផាកពិន័យ២លានរៀល បើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា: កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤:៣០នាទី បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដែលពាក់ព័ន្ធនឹងករណីរួមមាន:

១-បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍។
២-ប្រើប្រាស់ឯកសារសារធារណៈក្លែង (ក្លែងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ប៉ែនភ័ក្រ សុរីធន់ លេខ០១១០៦ ៥៤៩៩៩) ។

ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទ ប្រុស (ភេទប្រុសក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ THE DRINK ប្រព្រឹត្តនៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៤និង ៣០នាទី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាស្រវឹង ផឹកស្រាបៀរជាមួយមិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀត នៅបុរី ប៉េង ហួត ផ្លូវ ម៉ុង ប្ញទ្ធី ចំណែកក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខណៈខ្លួនបើករថយន្តចេញពីកន្លែងសមត្ថកិច្ច ក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លុះនៅម៉ោង២៤:៣០នាទី ឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្តកិច្ច បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីសហការត្រួតពិនិត្យជាតិអាល់កុល ខណៈនោះអ្នកបើកបររថយន្តបានសហការផ្លុំឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។ បន្ទាប់មកសមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះ អំពីរបៀបបច្ចេកទេសផ្លុំ ហើយឲ្យផ្លុំលើកទី ៣ ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យនិងចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះគឺគាត់ក៏ពុំបាន បដិសេធឬតវ៉ា អ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច។

ក្រោយពីធ្វេីការពិន័យរួច សមត្ថកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេ ដោយរង់ចាំ (ស្វាងស្រាសិន) ទេីបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខ។

លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើបែផុសផ្សព្វផ្សាយព័ត៌មានមិនពិតមានលក្ខណៈញុះញង់ ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្តកិច្ច តាមបណ្តាញសង្គមដែលបានផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Kim Ya An ដែលមានខ្លឹមសារថា “ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ5.6ដងទៀតធ្លុំរហូតដល់អស់500$ (ពុករលួយសម្លា ..;ប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ ដែលខ្លឹមសារទាំងនេះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់ នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភ។

ពោលសមត្ថកិច្ចបំពេញភារកិច្ចតាមបទបញ្ជា និងអនុវត្តតាមច្បាប់ត្រឹមត្រូវ ទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្ត ចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើនដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលយប់ និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង