**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ហេតុអ្វី​បានជា​សេដ្ឋកិច្ចរបស់​ចិនអាច​រក្សា​ស្ថិរភាពក្នុង​បរិបទនៃវិបត្តិថាមពលសកល​

ជម្លោះប្រដាប់អាវុធដែលកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បាន និងកំពុងបង្កជាព្យុះសេដ្ឋកិច្ចដ៏ស្រួចស្រាល ដែលរីករាលដាលលើសពីព្រំដែនតំបន់ទៅជាវិបត្តិសេដ្ឋកិច្ចសកល។ ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក បានក្លាយជាកត្តាជំរុញឱ្យតម្លៃថាមពលហក់ឡើងយ៉ាងគំហុក និងបង្កើនសម្ពាធអតិផរណាយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។

ផលវិបាកនៃការឡើងថ្លៃថាមពលនេះ មិនត្រឹមតែបង្កសម្ពាធផ្ទាល់លើថ្លៃដើមផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនបន្ទុកអតិផរណាដែលប៉ះពាល់ដល់អំណាចទិញរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ។ ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេង កំពុងប្រឈមនឹងវិបត្តិផ្ទួនគ្នា គឺការឡើងថ្លៃនៃទំនិញផង និងសម្ពាធនៃតម្លៃរូបិយប័ណ្ណដុល្លារអាម៉េរិកដែលបន្តរឹងមាំក្នុងបរិបទនៃអត្រាការប្រាក់ខ្ពស់ផង។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ និងជាប្រទេសនាំចូលប្រេងធំបំផុតលើពិភពលោក ហាក់មានភាពធន់ច្រើនជាងប្រទេសដទៃ និងអាចដើរតួនាទីជាកម្លាំងស្ថិរភាពនៃសេដ្ឋកិច្ចសកលក្នុងកាលៈទេសៈដ៏លំបាកនេះ។

ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ រួមមានការបង្កើនទុនបម្រុងប្រេងយុទ្ធសាស្ត្រ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងការជំរុញថាមពលស្អាត។ តាមការប៉ាន់ស្មាន ប្រទេសចិនមានស្តុកប្រេងយុទ្ធសាស្ត្រសរុបប្រហែល ១,២ ប៊ីលានបារ៉ែល ពោលគឺប្រហែលជាអាចគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការក្នុងរយៈពេល ៣ ឬ ៤ខែ។

ផ្អែកលើចក្ខុវិស័យនៃការសម្រេចឱ្យបាននូវការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០ ប្រទេសចិនបានខិតខំជំរុញបរិវត្តកម្មថាមពលពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត រហូតអាចកសាងប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតលើពិភពលោក ព្រមទាំងក្លាយជាប្រទេសឈានមុខក្នុងការដំឡើងថាមពលពន្លឺព្រះអាទិត្យ/ខ្យល់ និងការផលិតយានយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានព្យាយាមឥតឈប់ឈរក្នុងការអភិវឌ្ឍគម្រូសេដ្ឋកិច្ចដែលអាចធន់នឹងសម្ពាធពីខាងក្រៅ តាមរយៈការជំរុញយ៉ាងសកម្មនូវការពង្រីកតម្រូវការក្នុងស្រុក ការកសាងទីផ្សារដែលមានភាពធន់ និងការលើកកម្ពស់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែអាចអនុញ្ញាតឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទេ តែក៏បានរួមចំណែកដល់ការជំរុញស្ថិរភាពសេដ្ឋកិច្ចសកលផងដែរ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល, ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេស និងតំបន់ជាង ១៥០, កាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។
សរុបមកវិញ ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយមានភាពមិនប្រាកដប្រជាក៏ដោយ ឆន្ទៈរបស់ចិនក្នុងការដើរតួនាទីជាកម្លាំងស្ថិរភាព គឺជាក្ដីសង្ឃឹមសម្រាប់សេដ្ឋកិច្ចសកល។ យ៉ាងណាមិញ ស្ថិរភាពយូរអង្វែងមិនអាចសម្រេចបានដោយប្រទេសតែមួយនោះទេ វាទាមទារឱ្យមានកិច្ចសហការ និងការទទួលខុសត្រូវរួមគ្នាពីគ្រប់មហាអំណាច ដើម្បីជម្នះវិបត្តិថាមពល និងសម្ពាធអតិផរណាដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង