**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការថែរក្សាសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទវេទិកាយុវជនក្នុងកិច្ចការពារវប្បធម៌ ក្រោមប្រធានបទ រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា ការថែរក្សាសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយជាកិច្ចការដែលត្រូវធ្វើដោយយកចិត្តទុកដាក់និងជាប្រចាំ ព្រមទាំងត្រូវផ្តល់បន្តដល់អ្នកជំនាន់ក្រោយ។

លោកជំទាវក៏ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីគន្លឹះរបស់ប្អូនៗជាផលិតករ អ្នកបង្កើត មាតិកាកម្សាន្ត សិល្បករសិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មទាំងក្នុង ក្របខណ្ឌការងារ របស់ក្រសួងស្ថាប័ន និងទាំងក្របខណ្ឌផ្ទាល់ខ្លួន ចំពោះការគាំទ្រ និងការរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងដើរតួនាទីក្នុងការ ផ្សព្វផ្សាយ សិល្បៈវប្បធម៌ជាតិដ៏ថ្លៃថ្លានេះលើឆាកជាតិ អន្តរជាតិ ពិសេសតាមរយៈការផ្សព្វផ្សាយនេះ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានផ្តល់កិត្តិយសប្រគល់បណ្ណថ្លែងអំណរគុណជូនដល់ អ្នកជួយឧបត្តម្ភ វាគ្មិនកិត្តិយស សិល្បករ សិល្បការិនី អ្នកផលិតមាតិកាលើបណ្តាញសង្គម ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ជូនថា វេទិកាយុវជនក្នុងកិច្ចការពារវប្បធម៌ ក្រោមប្រធានបទ រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ សហការរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនងកិច្ចសហការឲ្យកាន់តែជិតស្និត រវាងក្រសួង និងវិស័យឯកជន ពិសេសសិល្បករសិល្បការិនី អ្នកផលិតមាតិការកម្សាន្តក្នុងការបណ្តុះស្មារតីស្រឡាញ់ ថែរក្សា និងចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយប្រកបដោយភាពសុក្រឹត្យ ត្រឹមត្រូវ រក្សាបាននូវក្បួនខ្នាតនៃទម្រង់សិល្បៈវប្បធម៌ សំលៀកបំពាក់ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ យើង៕

អត្ថបទដែលជាប់ទាក់ទង