អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ លោកអនុសេនីយទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់៖ ឈ្មោះ ង៉ែត រដ្ឋា (ហៅប៉ង់) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា៣កញ្ចប់ទម្ងន់៖ ២៤,៦៣ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ទូរស័ព្ទចំនួន១គ្រឿង, កាំភ្លើងបាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន១ដើម, កាំបិតចំនួន២, និងជំពាមកៅស៊ូចំនួន១។
ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

