**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោករម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាករណីចោលួច(ម៉ូតូ)យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន០១នាក់ ឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ , ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ  បាត់ ភេទប្រុស អាយុ២៤ឆ្នាំ (គេចខ្លួនបាត់) ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន០២គ្រឿង។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ដោយមានការសហការពីជនសង្ស័យឈ្មោះ រ៉ន រិទ្ធ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ១.ឈ្មោះ ចិន ថាត់ ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ ពក រស្មី ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ ប៊ន រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ (មេក្លោង) ជនសង្ស័យទាំង០៣នាក់ស្នាក់នៅជំរុំជនភៀសសឹក ស្ថិតនៅវត្តច័ន្ទស៊ី ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីកសាងសំណុំរឿងនិងចំណាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ ប៊ន រ៉ាត់ (មេក្លោង) បានឆ្លើយសារភាពថា ខ្លួនបានស្នាក់នៅបណ្តោះអាសន្ន នៅជំរុំជនភៀសសឹកវត្តច័ន្ទស៊ី តែម្នាក់ឯង ហេីយបានស្គាល់បក្ខពួកចំនួន០៥នាក់ ១.ឈ្មោះ យូសុះ រសាត ភេទប្រុស អាយុ២៦ឆ្នាំ,២.ឈ្មោះ គឹត ភេទប្រុស អាយុ២៤ឆ្នាំ, ៣.ឈ្មោះពក រស្មី ហៅក្រៅ ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះបាត់ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ, ៥.ឈ្មោះណាក់ ភេទប្រុស អាយុ៣១ឆ្នាំ (បក្ខទាំង៥នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលកំពុងគេចខ្លួន) ដោយឈ្មោះ យូសុះ រសាត ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ គឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគេជាអ្នកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូយ៉ាងសកម្ម ហើយរាល់ពេលដែលអ្នកទាំង២ លួចកាច់សោរកម៉ូតូ គឺពួកគេយកមកទុកក្នុងរោងស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន ហេីយបានឈ្មោះ រ៉ន រិទ្ធ ជាអ្នកយកម៉ូតូទៅលក់ ពេលលក់បានហេីយ បែងចែកចំណែកដោយឈ្មោះ យូសុះ រសាតម និងឈ្មោះ គឹត បានប្រាក់ច្រើនជាងគេ ។ ហេីយជនសង្ស័យក៏បានសារភាពថា ខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង