រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តព្រៃវែង ២០២៦» រយៈពេល០៤ថ្ងៃ

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តព្រៃវែង ២០២៦» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីរួមខេត្តព្រៃវែង ជាមួយការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ការប្រដាល់គុនខ្មែរ ការបង្ហោះគោម និងកម្មវិធីតាមបែបប្រពៃណីផ្សេងៗ៕

