**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

មន្ត្រីជាន់ខ្ពស់កម្ពុជា មានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីចុះហត្ថលេខា ប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានទឹកប្រាក់ស្មើនឹងប្រមាណ ៧លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាព ដែលនឹងធានានូវមុខងារប្រើប្រាស់ពេញលេញ និងរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពការងាររបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី ព្រមទាំងជាគម្រោងនិមិត្តរូបមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ដែលជាមិត្តទុកចិត្តគ្នា ទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោក ហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះគម្រោងនេះ មិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃ អាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរអំពីតួនាទីដ៏សំខាន់របស់មិត្តចិន ក្នុងការគាំទ្រសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា រួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីបន្ថយកម្ដៅនៃជម្លោះនិងទទួលបានបទឈប់បាញ់ ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ដែលរងផលប៉ះពាល់។

ឯកឧត្តមបានបញ្ជាក់ថា វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជាមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់មិត្តចិនបានឡើយ ហើយនៅតែបន្តរីកស្គុសស្គាយនិងរឹងមាំ ព្រមទាំងនឹងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ លើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀត ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្នុងន័យនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជា ជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែក និងអានុភាពនៃយន្តការនិងច្បាប់អន្តរជាតិចុះខ្សោយ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយទ្រទ្រង់ដល់ការស្តារ និងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង