**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក ហ្សេលេនស្គី៖ អាមេរិកយល់ព្រមផ្ដល់ការធានាសន្តិសុខនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពដោយភ្ជាប់ជាមួយលក្ខខណ្ឌឱ្យទីក្រុងកៀវបោះបង់ចោលតំបន់ Donbas

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយនៅអ៊ុយក្រែន ដោយភ្ជាប់ជាមួយលក្ខខណ្ឌឱ្យទីក្រុងកៀវបោះបង់ចោលតំបន់ Donbas ទាំងមូលនៃភាគខាងកើតប្រទេសទៅឱ្យរុស្ស៉ី។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានកត់សម្គាល់ថាខណៈសហរដ្ឋអាមេរិកកំពុងផ្ដោតលើ សង្រ្គាមជាមួយអ៉ីរ៉ង់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៉ីចាប់តាំងពី ឆ្នាំ២០២២ ឱ្យបានឆាប់រហ័ស។

«ជាការពិតណាស់ មជ្ឈិមបូព៌ាបានជះឥទ្ធិពលលើលោកប្រធានាធិបតី ត្រាំ ហើយខ្ញុំកំពុងគិតគូរពីជំហានបន្ទាប់របស់លោក។ តែគួរឱ្យស្ដាយ ក្នុងការគិត របស់ខ្ញុំ លោកប្រធានាធិបតី ត្រាំ នៅតែបន្តជ្រើសរើសយកយុទ្ធសាស្ត្រដាក់សម្ពាធបន្ថែមលើភាគីអ៊ុយក្រែន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គីបានប្រាប់ Reuters​ ថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខ ប្រសិនបើអ៊ុយក្រែនយល់ព្រមដកខ្លួនចេញពីតំបន់ Donbas។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនបានអរគុណលោក ត្រាំ សម្រាប់ការបន្តផ្គង់ផ្គត់អាវុធសម្រាប់អ៊ុយក្រែន បើទោះជាកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង