ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសិក្សាជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យទៅជារដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលខេត្តឱ្យទៅជារដ្ឋបាលតំបន់

កំពត៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសិក្សាជម្រើសនានាសម្រាប់ការរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យទៅជារដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលខេត្តឱ្យទៅជារដ្ឋបាលតំបន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប.។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សិក្សាស្រាវជ្រាវអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលតំបន់ ពីបណ្ដាប្រទេសនានាក្នុងតំបន់ ដែលក្រុមការងារអន្តរក្រសួងបានធ្វើទស្សនកិច្ចសិក្សាកន្លងមក មកធ្វើជាមូលដ្ឋានក្នុងការវិភាគ ឆ្លុះបញ្ចាំង និងពិចារណាសម្រាប់ការកំណត់ជម្រើសសមស្របនានាក្នុងការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយទៅជារដ្ឋបាលមេត្រូប៉ូលីតែន និងរដ្ឋបាលខេត្តឱ្យទៅជារដ្ឋបាលតំបន់ ស្របតាមបរិបទនិងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា៕

