អគ្គនាយកដ្ឋានធនធានរ៉ែ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល នាថ្ងៃទី៧ កក្កដា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្ត សរុបប្រមាណ ២០០នាក់។
កិច្ចប្រជុំបូកសរុបការងារនេះ មានគោលបំណងពិនិត្យ វាយតម្លៃ និងធ្វើសេចក្តីសន្និដ្ឋានលើលទ្ធផលការងារធៀបនឹងផែនការសកម្មភាពការងារដោយផ្តោតសំខាន់លើ៖
– ការបង្កើតបន្ថែមខឿនឧស្សាហកម្មនិស្សារណកម្ម
– ការបង្កើនលំហូរចំណូលជាតិ និងការបង្កើនសមត្ថភាព ក្នុងការគ្រប់គ្រងចំណូលពីវិស័យរ៉ែ
– ការពង្រឹងភាពអនុលោម នៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ និង
– ការពង្រឹងសមត្ថភាពស្ថាប័នក្នុងកិច្ចដំណើការគ្រប់គ្រងវិស័យរ៉ែ ៕