**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង បន្ទាប់ពីប្រធានាធិបតីអាមេរិក បានបន្តអះអាងថា កិច្ចចរចារវាងប្រទេសទាំងពីរ សំដៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

បរទេស៖ នាថ្ងៃពុធ ទី២៥ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍សម្តីអ្នកនាំពាក្យយោធាអ៉ីរ៉ង់ថា សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា កិច្ចចរចារវាងប្រទេសទាំងពីរ សំដៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាថ្ងៃពុធនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានចោទសួរលក្ខណៈឌឺដងទៅកាន់​សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «តើកម្រិតនៃការតស៊ូរបស់អ្នកឯង បានឈានដល់ដំណាក់កាលនិយាយចរចាតែជាមួយខ្លួនឯងហើយឬ? មនុស្សដូចជាពួកយើង គឺគ្មានថ្ងៃអាចត្រូវរ៉ូវជាមួយមនុស្សដូចជាពួកអ្នកឡើយ»។ លោក Zolfaqari បានបន្ថែមថា តម្លៃថាមពល និងសណ្តាប់ធ្នាប់មុនសង្រ្គាម គឺនឹងមិនអាចវិលត្រឡប់ដូចដើមជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៉ីនតោន មិនទទួលស្គាល់ថា ស្ថិរភាពតំបន់ ត្រូវបានធានាដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។

នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសដែរថា ខ្លួនបានបើកការវាយប្រហារមីស៉ីលជុំថ្មីទី៨០ ប្រឆាំងអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់។ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Safad, Kiryat Shmona, Bnei Brak និង ​Tel Aviv របស់ប្រទេសអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូវ៉ែត ហ៊្សកដានី និងបារ៉ែន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា ភាគីទាំងពីរបានចរចាគ្នា ដោយទីក្រុងតេហេរ៉ង់ ចង់ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែភ្លាមៗនោះ អ៉ីរ៉ង់បានចេញមុខច្រានចោលម្តងរួចមកហើយថា វាជារឿងមិនពិត។ ទោះជាបែបនេះក្តី កាលពីថ្ងៃអង្គារ លោក ត្រាំ បានបន្តអះអាងជាថ្មីថា អាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើន​ក្នុងកិច្ចប្រឹងប្រែងចរចាជាមួយអ៉ីរ៉ង់។ ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ មានសេចក្តីរាយការណ៍ព័ត៌មានថា ផែនការ១៥ចំណុចមួយ ដើម្បីបញ្ចប់ជម្លោះ ដែលព្រាងឡើងដោយទីក្រុងវ៉ាស៉ីនតោន ត្រូវបានបញ្ជូនឱ្យទីក្រុងតេហរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង