**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ក្រសួងការងារ និងសាកលវិទ្យាល័យ Jungwon របស់ប្រទេសកូរ៉េពិភាក្សារកឱកាសបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យ TVET ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គីវ៉ុន ចាង និងសហការី ដោយឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយកិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏ល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តការរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃកម្មវិធី TVET នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ ជាពិសេសនៅក្នុងដំណាក់កាលដំបូង។ នៅដំណាក់កាលដំបូងនៃបដិវត្តឧស្សាហកម្មពឹងផ្អែកលើ TVET ដែលត្រូវការពេលបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីអាចទទួលបានការងារធ្វើភ្លាមៗសម្រាប់ប្រជាពលរដ្ឋ។ កម្មវិធី TVET នេះ សមស្របនឹងតម្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រជាជនជាច្រើនកំពុងស្វែងរកការងារ និងចង់ចូលទៅកាន់ទីផ្សារការងារឱ្យបានឆាប់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេស សម្រាប់គ្រួសារក្រីក្រ។

ឯកឧត្តមមានប្រសាសន៍បន្តថា ប្រព័ន្ធ TVET កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយ នៅក្នុងអាណត្តិនេះ កម្ពុជាកំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើន លើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី TVET នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។

ជាការឆ្លើយតប លោក គីវ៉ុន ចាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាបានបង្ហាញពីយុទ្ធសាស្រ្តការងារក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានលើកឡើងថា លោកមានបទពិសោធជាច្រើននៅក្នុងវិស័យ TVET តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េ នៅអង្គការអន្តរជាតិ និងនៅបរទេសផងដែរ។ ហេតុនេះ លោកមានការយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់នៃ TVET ក្នុងដំណើរការអភិវឌ្ឍប្រទេស ហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងវិស័យ TVET នេះ។

លោកក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យ Jungwon ទទួលបានកញ្ចប់អាហារូបករណ៍ពី KOICAផងដែរ សម្រាប់ថ្នាក់អនុបណ្ឌិតលើជំនាញអគ្គិសនី និងអេឡិចត្រូនិច ដែលជាឱកាសសម្រាប់បញ្ជូនគ្រូ TVET កម្ពុជាទៅបន្តការសិក្សា។

តាមរយៈជំនួបដ៏មានសារៈសំខាន់ប្រកបដោយផលិតភាព និងមានចក្ខុវិស័យនេះ ភាគីទាំងពីរសង្ឃឹមថា នឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី TVET ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង