អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្ទាល់វឌ្ឍនភាពនៃការស្ថាបនាផ្លូវភ្លោះ នឹងសួនព្រះនាងគង្ហីងថ្មី

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការស្ថាបនាផ្លូវភ្លោះ នឹងសួនព្រះនាងគង្ហីងថ្មី។
សូមបញ្ជាក់ថា សមិទ្ធផលផ្លូវភ្លោះ និងសួនច្បារថ្មីនេះ នឹងក្លាយជាកាដូដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខមាត់ខេត្ត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនដែលមកកាន់ទឹកដីខេត្តជាប់ព្រំដែនមួយនេះផងដែរ៕

