ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជាផ្លូវការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រធានមន្ទីរផែនការរាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើន៕

