អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

បន្ទាយមានជ័យ៖ ឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព នៃកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដោយប្រកាសលេខ ១១៥៨ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។
លោក បឹង គឹមសុឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា តាមប្រកាសថ្មីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ១១៥៨ នេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ទីរអង្គភាពឃុំសង្កាត់ប្រើប្រាស់ប្រចាំថ្ងៃមូលហេតុចម្បងនៃការបង្កើតនិងកែសម្រួលមាតិកាចំណូលចំណាយគឺដើម្បីពង្រឹងការប្រមូលចំណូលជាតិឲ្យមានតម្លសាភាពនិងប្រសិទ្ធភាពខ្ពស់ធានានិរន្តភាពថវិកា ឱ្យមានមូលនិធិគ្រប់គ្រាន់សម្រាប់ការចំណាយលើការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច លោក បឹង គឹមសុឹង បន្តថា ការវិវត្តរបស់ស្តង់ដារគណីតម្រូវឲ្យមានការកែសម្រួលមាតិកាថវិកាដូចជាធ្វើរបាយការណ៍ហិរញ្ញវត្ថុកិច្ចបញ្ជីការគណនេយ្យ នៃទ្រព្យសកម្មរយៈពេលវែងហើយជាការសម្រួលដល់ការគ្រងថវិកាការអនុវត្តថវិការនិងស្របតាមការអនុវត្ត fmis ដែលផ្ដល់ព័ត៌មាននិងទិន្នន័យលម្អិតដើម្បីចូលរួមគ្រប់គ្រងថវិការឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាពិសេសមាតិកាចំណាយលម្អិតគ្រប់ជ្រុងជ្រោយដែលនឹងផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈការ ការតាមដាន តួលេខការវិភាគនិងការចាត់វិធានការទាន់ពេល។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថាកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីហិរញ្ញវត្ថុនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ចំពោះអស់លោកលោកស្រីមន្ត្រីពាក់ព័ន្ធត្រូវយកទៅធ្វើអនុវត្តឲ្យបានលំអិត បំផុតចំពោះមន្ត្រី កិច្ចការហិរញ្ញវត្ថុចំណូលឬចំណាយដូចនេះសូមមន្ត្រីមន្ទីរជំនាញអង្គភាពចាំបាច់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តប្រកាសលេខ ១១៥៨ សហវ ប្រក អរតន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលជាតិនឹងរដ្ឋបាលក្រោមជាតិ ឱ្យបានភ្ជាប់ខ្ជួននិងប្រកប ដោយការទទួលខុសត្រូវខ្ពស់ដើម្បីឲ្យការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាពក្នុងការរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិឲ្យទទួលបានជោគជ័យ៕

