សូមប្រុងប្រយ័ត្ន ការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់!

ភ្នំពេញ៖ ថ្មីៗ ក្រុមការងារជំនាញ ទទួលបានសាររាយការណ៍ពីប្រជាពលរដ្ឋជាពិសេសបងប្អូនជានារី ដោយជនខិលខូចបានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីទាក់ទាញ និងលួងលោមឱ្យបងប្អូននារីចូលបម្រើការងារខុសច្បាប់ដែលបង្កអសីលធម៌ដល់សង្គមដូចជាថតរូបអាក្រាតកាយ និងសន្យាផ្តល់កម្រៃខ្ពស់។
ករណីនេះក្រុមការងារជំនាញសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ចូលអន្ទាក់របស់ជនខិលខូច ដែលអាចបង្កហានិភ័យដូចជា៖
-ហានិភ័យជំរិតទារប្រាក់(Blackmail/Extortion)
-ហានិភ័យជួញដូរមនុស្សទៅកាន់ Scam Center
-ហានិភ័យលួចអត្តសញ្ញាណជនរងគ្រោះ ។
សូមអនុវត្តតាម វិធានការការពារ “៣កុំ” ដើម្បីការពារខ្លួន៖
-កុំចែកចាយ៖ រូបភាពឯកជន និងឯកសារសម្គាល់ខ្លួន
-កុំចុច៖ តំណភ្ជាប់ Link ដែលអាចបង្កប់មេរោគលួចទិន្នន័យ
-កុំឆ្លើយតប៖ គប្បីReport ឬ Block គណនីនោះភ្លាមៗ។
ប្រសិនបងប្អូនប្រជាពលរដ្ឋជួបករណីនេះសូមធ្វើការរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច។ សុវត្ថិភាពឌីជីថល ចាប់ផ្តើមពីការប្រុងប្រយ័ត្នរបស់បងប្អូនទាំងអស់គ្នា៕

