ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត ក្នុងក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត (ហៅវត្តអូរខៃដន) ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

