បញ្ហាក្នុងគ្រួសារ! បុរសជាប្តី បានបំផ្ទុះគ្រាប់បែកស្លាប់ប្រពន្ធយ៉ាងអណោចអធ័ម នៅស្រុកអូរជុំ ខេត្តរតនគិរី

រតនគិរី៖ មានបញ្ហារកាំរកូសក្នុងគ្រួសារ បុរសជាប្តី បានបំផ្ទុះគ្រាប់បែក ស្លាប់ប្រពន្ធយ៉ាងអណោចអធ័ម នៅស្រុកអូរជុំ ខេត្តរតនគិរី។
ករណីអត្តឃាតនេះកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺ នៅ
ចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានឱ្យដឹងថា បន្ទាប់ពីកើតើតហេតុភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ។
របាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបគ្រូបង្រៀន ជាប្រពន្ធបានស្លាប់នៅនិងកន្លែងក្នុងបន្ទប់។ ជនបង្ក មានឈ្មោះកាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបយោធានៅជួរមុខរងរបួសធ្ងន់ មានទីលំនៅភូមិក្រឡា ឃុំប៉ូយស្រុកអូរជុំខឹត្តរតនគិរី។
មូលហេតុដែលនាំអោយកើតហេតុខាងលើនេះគឺ មានបញ្ហារកាំរកូសក្នុងគ្រួសារ។
បច្ចុប្បន្ន ជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី រីឯជនបង្កជាប្តីត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត៕

