**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ “ស្ត្រី និងវិស័យកសិ-ពាណិជ្ជកម្ម”

ភ្នំពេញ៖ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងការបើក វេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ “ស្ត្រី និងវិស័យកសិ-ពាណិជ្ជកម្ម” ដែលបានរៀបចំនៅ សណ្ឋាគារតារាអ៊ែរផត រាជាធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) លោកជំទាវនាយិការរងគម្រោងអេមស៍ លោកនាយករងគម្រោងអេមស៍ តំណាងក្រសួងកិច្ចការនារី តំណាងកម្មវិធី ASPIRE តំណាងគម្រោង SAAMBAT មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨ ទីប្រឹក្សាគម្រោងអេមស៍ សរុបចំនួន ៦០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សាភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូច រួមមានកសិករក្រីក្រ ចំនួន ៧៥ ០០០គ្រួសារដែលជាសូចនាករគម្រោង។

ឯកឧត្តមអគ្គនាយក បន្តថា ដើម្បីសម្រេចគោលដៅរបស់ខ្លួនពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២២ ដូចជា៖ ១) កសិករជាស្ត្រីចំនួន ៥០% នឹងអាចទទួលបានសេវាកម្មដែលគាំទ្រដោយគម្រោង ២) សមាជិកក្រុមផលិត ៥០% និងសមាជិកគ្រួសាររបស់ក្រុមផលិត ៥០% គឺជាស្ត្រី ៣) ជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និង ៤) ផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌ដល់ស្ត្រី។

ជាមួយគ្នានេះ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុវត្តគម្រោងទាំងបី ជាពិសេសគម្រោងអេមស៍ ដែលបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍។

លោកជំទាវរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលបច្ចុប្បន្ន ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល ហើយ ៨០ ភាគរយនៃស្ត្រី បានចូលរួមក្នុងកម្លាំងពលកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ ៤៥ ភាគរយនៃកម្លាំងពលកម្មសរុប។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីការជឿជាក់ទៅលើកិច្ចការទាំងនេះនឹងជំរុញការបញ្ជ្រាបយេនឌ័រក្នុងកិច្ចការអន្តរវិស័យ ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវចក្ខុវស័យកម្ពុជាឆ្នាំ២០៥០ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញពាណិជ្ជកម្ម ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំដល់គម្រោងទាំងបី ដើម្បីសហការគ្នាជាធ្លុងមួយ ជំរុញការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពរបស់គម្រោងតាមរយៈ៖

-បន្តបង្កើនចំនួនអ្នកទទួលផលគោលដៅជាស្រ្តី និងការជំរុញស្រ្តីមានតួនាទីជាអ្នកដឹកនាំក្នុងក្រុមផលិតគោលដៅ។

-រួមបង្កើតយន្តការអន្តរាគមន៍ និងការគាំទ្រនានា ដើម្បីអនុញ្ញាតឱ្យស្រ្តីចូលរួមក្នុងផលិតកម្ម និងការធ្វើអាជីវកម្ម ឱ្យបានកាន់តែសកម្ម តាមរយៈ ១) ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបញ្ចេញមតិយោបល់របស់ស្រ្តីលើផលិតកម្មនិងការធ្វើអាជីវកម្ម ២) ផ្តល់បច្ចេកទេសនវានុវត្តន៍ដល់ស្រ្តី ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងផលិតកម្ម ៣) ជំរុញលើកទឹកចិត្ត និងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងការស្នើសុំមូលនិធិគាំទ្រ និងការស្នើសុំឥណទានសម្រាប់បង្កើនវិសាលភាពផលិតកម្ម ដែលជាគោលដៅចុងក្រោយ និងបង្កើនជីវភាពរស់នៅរបស់ពួកគេផ្ទាល់។

-បង្កើនជំនាញរបស់ស្រ្តីជាកសិ-ពាណិជ្ជករ ដែលមានភាពចម្រុះគ្នារវាងជំនាញរឹង និងជំនាញទន់ ក្នុងនោះអាចមានជំនាញទាក់ទងទៅនឹង ១) ផលិតកម្មបែបទំនើបកម្ម ២) ការយល់ដឹងពីសមភាពយេនឌ័រ ផ្នែកសង្គម សេដ្ឋកិច្ច និងផ្លូវចិត្ត ៣) ការយល់ដឹងបន្ថែមពីចំណេះដឹងអាជីវកម្ម ពិសេសផ្នែក អក្ខរកម្ម-ឌីជីថល សម្រាប់ទទួលបានព័ត៌មានទីផ្សារជាដើម សំដៅអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី ឱ្យស្របតាមនិនា្នការសាកល និងបម្រែប្រមួលលំនាំធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង