ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន៤

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញអមដំណើរការឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ ពិភាក្សានិងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៤ ដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក៕

