**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច។

សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកការគាំទ្រ និងជំរុញការវិនិយោគលើការបង្កើតទារកដ្ឋានប្រកបដោយស្តង់ដានៅតាមសហគមន៍ សហគ្រាស និងទារកដ្ឋានឯកជន ព្រមទាំងចែករំលែកចំណេះដឹងពីការពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច។

នៅក្នុងអង្គសិក្ខាសាលាដែលមានអ្នកចូលរួមជាង ២០០រូប មកពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មានអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការពង្រឹងយន្តការគ្រប់គ្រងទារកដ្ឋាន គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើប មិនមែនគ្រាន់តែជាការមើលថែទាំកុមារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយ តាមរយៈការរៀនសូត្រដោយការលេង ការអប់រំសង្គមនិងអារម្មណ៍ ព្រមទាំងការផ្តល់សេវាប្រកបដោយសុវត្ថិភាព សុខភាព អាហារូបត្ថម្ភ និងអនាម័យ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការជំរុញការយល់ដឹងដល់ភាគីពាក់ព័ន្ធ និយោជក និងអ្នករៀបចំដំណើរការទារកដ្ឋាន អំពីយន្តការគ្រប់គ្រងទារកដ្ឋានប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់បំផុត។

ឯកឧត្តមបានលើកឡើងពីទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ជាពិសេសបងប្អូនកម្មការិនី តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយលើកកម្ពស់សុខភាព ជីវភាព និងការគាំពារកុមារតូច។ ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនកម្មការិនីមានផ្ទៃពោះ (សមាជិក ប.ស.ស.) ចំនួន៣ដំណាក់កាល ដើម្បីធានាថាម្តាយនិងទារកមានសុខភាពល្អ និងលូតលាស់បានពេញលេញ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការ ឈរលើគោលការណ៍មិនរើសអើង ដូចជាការធានាការឈប់សម្រាកលំហែមាតុភាព ការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចាប់ពី៣ខែឡើងទៅអាចចេញធ្វើការមុនម៉ោង ការរក្សាអតីតភាពការងារ និងការហាមឃាត់ដាច់ខាតនូវការបញ្ឈប់កម្មការិនីដោយសារការមានផ្ទៃពោះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីវឌ្ឍនភាពនៃការរៀបចំទារកដ្ឋាននៅតាមរោងចក្រ ដូចជាករណីរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) កាលពីឆ្នាំ២០២៥ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តជំរុញ និងលើកទឹកចិត្តឱ្យរោងចក្រ សហគ្រាស រៀបចំ ឬគាំទ្រដល់ការផ្តល់សេវាទារកដ្ឋានសម្រាប់កូនកម្មករនិយោជិតបន្ថែមទៀត អាស្រ័យតាមជម្រើសនិងតម្រូវការជាក់ស្ដែង។

ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងឯកឧត្តម ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការ និងបង្កើនការវិនិយោគលើកុមារតូច តាមរយៈការរៀបចំទារកដ្ឋានប្រកបដោយស្តង់ដា ដើម្បីពង្រីកសេវាថែទាំ និងផ្តល់ឱកាសរៀនសូត្រក្នុងវ័យដំបូងដល់ទារកនិងកុមារតូច ប្រកបដោយសមធម៌ និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង