សម្ដេចធិបតី អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»។
ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ និងស្វែងយល់ចំណេះដឹងថ្មីៗជាបន្តបន្ទាប់។
ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ៕

