**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរ​ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន៣នាក់​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ រើន អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបករណី រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចលើផ្លូវគ្រួសក្រហម​ ស្ថិតនៅភូមិព្រៃកន្ទួត​ ឃុំតាលោ ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៦​ វេលាម៉ោង១៨ និង៥០នាទី។

លោកវរសេនីយ៍ឯក អ៑ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា​សមត្ថកិច្ច
បានឃាត់ខ្លួនជនសង្ស័យ១នាក់​ ឈ្មោះ​ ទេស  លីដា ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ រស់នៅបច្ចុប្បន្នភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ(មុខរបរមិនពិតប្រាកដ)និងដកហូតវត្ថុតាងនៅនិងខ្លួនរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣កញ្ចប់​ តូច​២កញ្ចប់​ ធំ១កញ្ចប់ថ្លឹងគិតជាសាច់ថ្នាំសុទ្ធ៤៩.៦០ក្រាម(សែសិបប្រាំបួនចុចហុកសិបក្រាម) ,កាបូបចំនួន១​ ,​ទូរសព្ទចំនួន ១គ្រឿង​ ,​ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផល(+)វិជ្ជមាន។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើមកអធិការដ្ឋានដើម្បីសួរនាំ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនបានប្រើប្រាស់នូវថ្នាំញៀនម៉ាទឹកកករយៈពេល៥ឆ្នាំមកហើយតែខ្លួនប្រើប្រាស់ជក់ខានៗ រហូតដល់សព្វថ្ងៃនេះ។ ដោយឡែកថ្នាំញៀនដែលខ្លួនបានប្រើប្រាស់ផងនិងជួញដូរបន្តឱ្យទៅអ្នកប្រើប្រាស់ដែលខ្លួនស្គាល់គ្នា​ ហើយខ្លួនបានទំនាក់ទំនងទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានដោយមានការទំនាក់ទំនងគ្នាតាមទូរសព្ទលេខ បានចំនួន២លើក​ លើកទី១ចំនួន ២០០០០០៛(ម្ភៃម៉ឺនរៀល) និងលើកទី២ ចំនួន៤០០០០០៛(សែសិបម៉ឺនរៀល)ដោយជនខាងលើឲ្យខ្លួនទៅយកថ្នាំញៀននៅកន្លែងមិនទៀងទាត់ទេ​ ដោយគេជាអ្នករៀបចំទុកមុន រួចបានតេទូរសព្ទប្រាប់ខ្លួនថាថ្នាំខ្ញុំទុកត្រង់ចំណុចគោលដៅនេះ ហើយខ្លួនក៏ជិះម៉ូតូទៅយក​ ពេលបានថ្នាំញៀន​ បានខ្លួនវេរលុយឱ្យតាមក្រោយចំពោះថ្នាំញៀនខាងលើខ្លួនយកមករក្សាទុកជួញដូរនិងប្រើប្រាស់ខ្លួនឯងផង។ដោយជនសង្ស័យខាងលើពាក់ព័ន្ធមានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីប្រើប្រាស់រក្សាទុកជួញដូរសារធាតុញៀន​ ក្រោយពីការសួរនាំរួច សមត្ថកិច្ចបានស្នើសុំគោលការណ៍ទៅឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខ ទូរសព្ទ០៨៩ ៦១១ ៦១១ ចុះថ្ងៃទី៨ខែមីនាឆ្នាំ២០២៦​ វេលាម៉ោង៧និង១៨នាទី ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង