អភិបាលស្រុកបន្ទាយស្រី អបអរសាទរអ្នកឃុំព្រះដាក់ ដែលទើបទទួលបានក្រុមប្រឹក្សាឃុំថ្មី របស់ខ្លួនជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្ដម ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពិតជាសប្បាយចិត្តដែលបានចូលរួម នៅក្នុងពិធីប្រកាសសុពលភាព សមាសភាពក្រុមប្រឹក្សា ឃុំព្រះដាក់ អាណត្តិទី៥ និងបានឃើញបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំជ្រើសរើសបានតំណាងថ្មីរបស់ខ្លួនចំនួន ៧នាក់ ដើម្បីបន្តដឹកនាំការងាររដ្ឋបាល និងបម្រើសេវានៅក្នុងមូលដ្ឋាននៃឃុំព្រះដាក់ ។
សូមជូនពរឱ្យក្រុមប្រឹក្សាថ្មីនេះ មានការរួបរួមសាមគ្គីគ្នា ធ្វើការជាក្រុម បម្រើដោយឥតលក្ខខណ្ឌ ដោយមិនប្រកាន់និន្នាការនយោបាយ បំពេញតម្រូវការដែលឆ្លើយតបទៅនឹង ឆន្ទៈរួមរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវសមិទ្ធផលបន្ថែមថ្មីៗទៀត ដែលសម្រាប់ឃុំដ៏ស្រស់ស្អាតមួយនេះ ៕