ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈនិងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈនិងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធ ZOOM នៅទីស្តីការក្រសួងមហាផ្ទៃ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី ខេត្ត១៣ និងតំណាងក្រុង ស្រុក ខណ្ឌ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីមុខតំណែង និងការពិពណ៌មុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងចេះប្រើប្រាស់បញ្ជីមុខតំណែង និងការពិពណ៌នាមុខតំណែងទាំងនេះក្នុងការកំណត់មុខតំណែងវិជ្ជាជីវៈ ការរៀបចំបុគ្គលិក ការរៀបចំផែនការបុគ្គលិក ការជ្រើសរើសបុគ្គលិក ការតែងតាំងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក៕

