**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ប្រទេសចិនបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ពេលថ្លែងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរចំពោះបុគ្គលនិងអង្គភាពឆ្នើមក្នុងយុទ្ធនាការពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិនទទួលបានជ័យជម្នះទាំងស្រុងក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨,៩៩ លាននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ បច្ចុប្បន្នបានចាកចេញពីភាពក្រីក្រ ស្រុកក្រីក្រចំនួន ៨៣២ បានដកចេញពីបញ្ជីស្រុកក្រីក្រ ភូមិក្រីក្រចំនួន ១២,៨ ម៉ឺន បានដកចេញពីបញ្ជីភូមិក្រីក្រ ភាពក្រីក្រមានលក្ខណៈជាតំបន់ទាំងមូលត្រូវបានលុបបំបាត់។ ប្រទេសចិនបានសម្រេចភារកិច្ចដ៏លំបាកក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត និងបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ!

លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំសាជាថ្មីម្តងទៀតថា៖ «ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការឆ្ពោះទៅរកជីវភាពថ្មី និងការតស៊ូថ្មី»។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លោកXi Jinping បានយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម តំបន់ជនបទ និងកសិករ។ លោកតែងតែចុះត្រួតពិនិត្យ និងស្វែងយល់ពីសភាពការណ៍ការងារតាមមូលដ្ឋាន សួរសុខទុក្ខប្រជាជននៅជនបទ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ការពង្រឹងសមិទ្ធផលក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយយ៉ាងប្រាកដប្រជា។

កាលពីខែមករា ឆ្នាំ២០២៥ មុនពេលបុណ្យចូលឆ្នាំចិន លោក Xi Jinping បានទៅសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនតាមមូលដ្ឋាននៃខេត្តLiaoning លោកបានចង្អុលបង្ហាញថា យើងតែងតែគិតគូរពីប្រជាជនជានិច្ច។ នៅពេលដែលប្រជាជនស្ថិតក្នុងគ្រាលំបាកបំផុត បក្ស និងរដ្ឋាភិបាលគឺជាទីបង្អែកដ៏រឹងមាំរបស់អ្នកទាំងអស់គ្នា ហើយប្រាកដជានឹងជួយអ្នកទាំងអស់គ្នាឱ្យយកឈ្នះលើការលំបាក និងកសាងផ្ទះឡើងវិញ។

ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou និងខេត្ត Yunnan កាលពីខែមីនា ឆ្នាំ២០២៥ លោក Xi Jinping បានចង្អុលបង្ហាញថា “ការងាររបស់យើងបានផ្លាស់ប្តូរទៅផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប៉ុន្តែនេះមិនមានន័យថាយើងបានបោះបង់ចោលសារៈសំខាន់នៃតំបន់ជនបទនោះទេ។ការងារជនបទសំខាន់បានផ្លាស់ប្តូរពីការកាត់បន្ថយភាពក្រីក្រទៅជាការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងសមិទ្ធផលនៃការលុបចោលភាពក្រីក្រឱ្យកាន់តែរឹងមាំ ហើយមិនអនុញ្ញាតឱ្យលេចចេញពីការត្រឡប់ទៅរកភាពក្រីក្រឡើងវិញដោយទ្រង់ទ្រាយធំជាដាច់ខាត”។

លោក Xi Jinping យកចិត្តទុកដាក់ចំពោះសន្តិសុខស្បៀងអាហារ ។ ប្រទេសចិនបានខំប្រឹងជំរុញការលើកកម្ពស់ប្រសិទ្ធភាពនៃការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម បោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានៃទំនើបកម្មកសិកម្ម ពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងអាហារ ដើម្បីធានាថាប្រទេសចិនកាន់ចានបាយរបស់ខ្លួនក្នុងដៃឱ្យកាន់តែរឹងមាំ។
ពេលចុះត្រួតពិនិត្យការងារនៅខេត្តHainan កាលពីខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំថា ដើម្បីធានាថាប្រជាជនចិនកាន់ចានបាយក្នុងដៃរបស់ខ្លួនយ៉ាងរឹងមាំ នោះត្រូវក្តាប់ជាប់គ្រាប់ពូជក្នុងដៃខ្លួនយ៉ាងរឹងមាំ។ ត្រូវខិតខំប្រឹងប្រែងពុះពារឧបសគ្គនានាដើម្បីធានាសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗ ក៏ដូចជាសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាគ្រាប់ពូជ និងការគ្រប់គ្រងប្រភពគ្រាប់ពូជដោយស្វ័យភាព ពោលគឺប្រើប្រាស់គ្រាប់ពូជចិនដើម្បីការពារសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន។
ការស្តារនិងអភិវឌ្ឍឧស្សាហកម្ម គឺជាការងារអាទិភាពចម្បងនៃការស្តារនិងអភិវឌ្ឍជនបទ និងជាទិសដៅច្បាស់លាស់មួយដែលកំណត់ដោយលោកXi Jinping សម្រាប់ការបង្កើនប្រាក់ចំណូលរបស់កសិករ។

ពេលចុះត្រួតពិនិត្យការងារនៅខេត្តGuangdong កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកXi Jinping បានផ្តល់អនុសាសន៍ណែនាំថា “ការអភិវឌ្ឍឧស្សាហកម្មជនបទដ៏ពិសេស គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។ យើងត្រូវបង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការរួមបញ្ចូលគ្នានៃកសិកម្ម វប្បធម៌ និងទេសចរណ៍ ពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់ បង្កើនគុណតម្លៃបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករកាន់តែច្រើនឡើងៗ។

អត្ថបទដែលជាប់ទាក់ទង