ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចទូរស័ព្ទដៃក្នុងរថយន្ត

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង11:20នាទី ត្រង់ចំណុច ភូមិថ្មគោល សង្តាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ មាស សុវណ្ណារ៉ា ហៅ លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃក្នុងរថយន្ត)។
វត្ថុតាងដកហូត ម៉ូតូចំនួន ០១គ្រឿងម៉ាក Suzuki Nex ពណ៍ក្រហមស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1LR-3954 (មិនប្រក្រតី)។
បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាព បានកសាង សំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

