ឯកឧត្តម ពេជ សោភ័ន អញ្ជើញជាអធិបតីក្នុងអង្គប្រជុំ ក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន
ភ្នំពេញ៖ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោកមកពីក្រសួង ស្ថាប័ន អង្គភាពនានាដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានNPIC ឯកឧត្តម លោក លោកស្រីជាអ្នកសង្កេតការណ៍ និងបុគ្គលិក មន្រ្តីរាជការរបស់វិទ្យាស្ថានNPIC ផងដែរ។