លោក ដូណាល់ ត្រាំ ព្យាករថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ អាចនឹងចាយពេល ៤សប្ដាហ៍

បរទេស៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្យាករថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ អាចនឹង ចាយពេល ៤សប្ដាហ៍ បើទោះជាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក៏ដោយ។
លោក ត្រាំ ធ្វើការព្យាករបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Daily Mail។ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាជាដំណើរការមានរយៈពេល៤សប្ដាហ៍។ យើងគិតថាវានឹងមានរយៈពេល៤សប្ដាហ៍»។
លោកប្រធានាធិបតីអាមេរិកបន្ថែមទៀតថា អ៉ីរ៉ង់ជាប្រទេសធំមួយ ដូច្នេះវានឹងចំណាយពេល៤សប្ដាហ៍ ឬអាចតិចជាងនេះ៕

