**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឆមាសទី១ ឆ្នាំនេះ ផាកពិន័យរថយន្តដឹកលើសទម្ងន់ជាង ១ពាន់គ្រឿង ក្នុងនោះ ២២០គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% ត្រូវបានពិន័យ និងឃាត់ទុកមួយឆ្នាំ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទទួលបានលទ្ធផលដូចតទៅ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។ ក្នុងចំណោមរថយន្ត ១ ៦៤៣ គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។

ការដឹកលើសទម្ងន់កម្រិតកំណត់ជាកត្តាចម្បងធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអំពាវនាវម្តងហើយម្តងទៀត ទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។

ដើម្បីថែរក្សាផ្លូវយើងកុំឱ្យឆាប់ខូចមុនអាយុកាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនូវរូបមន្តដូចត ទៅនេះ៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឱ្យដឹក៣០តោន ប៉ុន្តែយើងដឹក៤០ តោន លើសដប់តោន នោះគេយក ១០ x ១០ ស្មើនឹង ១០០ យក ១០០ x ១០ ស្មើ ១០០០ យក១០០០ x ១០ ស្មើនឹង១០០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០ តោន ស្មើនឹងឡាន ១០០០០ គ្រឿងដឹកទំនិញលើផ្លូវ យើង ប៉ុន្តែបើមានឡានដឹកលើសទម្ងន់៣០ តោន គេយក ៣០ x ៣០ ស្មើនឹង៩០០ យក៩០០ x ៣0 ស្មើនឹង២៧០០០ យក២៧០០០ x ៣០ ស្មើនឹង ៨១.០០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស៣០តោនវាស្មើនឹងឡាន៨១.០០០០ គ្រឿងបើកលើផ្លូវយើង នាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

ជាយន្តការទប់ស្កាត់ការងារដឹកលើសទម្ងន់កម្រិតកំណត់ ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងមន្រ្តីអនុវត្ត បាន ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់កំណត់ និងអនុវត្តយន្តការ ចល័តដើម្បីឆ្មក់ចាប់រថយន្តដឹកលើសនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនោះដែរ គ្រប់ក្រុមការងារពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុន ធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ថ្មី និងការដ្ឋានដឹកដីឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឱ្យបាននូវការដឹកលើសទម្ងន់ កម្រិតកំណត់ដែលនាំឱ្យផ្លូវឆាប់ខូច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង ជាពិសេស ដើម្បីអប់រំអំពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុក យានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។
ក្រុមការងារក៏ជំរុញឱ្យម្ចាស់ដេប៉ូទាំង ឡាយ ជួយផ្សព្វផ្សាយបន្តដល់ម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ឱ្យយល់ច្បាស់ និងគោរពតាមច្បាប់ ដែលបានចែង ចៀសវាងការយល់ច្រឡំ និងទាមទារសុំដឹកលើសទម្ងន់កម្រិតកំណត់។

ក្រៅពីយន្តការផ្សព្វផ្សាយ និងអប់រំលើការងារគ្រប់គ្រង តាមដានសកម្មភាពរបស់មន្រ្តីអនុវត្តការងារ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ក៏បានបំពាក់កាមេរ៉ាបញ្ជូនរូបភាព (CCTV Camera) តាមស្ថានីយជញ្ជីងអចល័តនានា និងបានធ្វើការផ្លាស់ប្តូរមន្រ្តីនៅតាមស្ថានីយមួយចំនួន ដែលបានប្រព្រឹត្តខុសឆ្គងក្នុងការអនុវត្តការងារ។

ទាក់ទងនឹងការងារចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់បាន និងកំពុងអនុវត្តទាំងយប់ទាំងថ្ងៃដូចភ្លៀង រលឹម ដើម្បីទប់ស្កាត់បទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ ដែលជាកត្តានាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ក្នុងទិសដៅបន្ទាប់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នឹងសិក្សាលទ្ធភាពសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀតនៅតាមបណ្តារាជធានី-ខេត្ត និងផ្លូវជាតិសំខាន់ៗមួយចំនួន ព្រមទាំងបន្តការអប់រំផ្សព្វផ្សាយបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទិន្នន័យពីគ្រប់ស្ថានីយជញ្ជីងមកទីស្តីការក្រសួង។
ជាថ្មីម្តងទៀត ក្រសួងក៏សូមអំពាវនាវដល់ក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូន តាមរថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពតាមអនុសាសន៍ ប្រកបដោយអត្ថន័យ របស់សម្តេចតេជោនាយករដ្ឋ មន្រ្តី “ការប្រកបមុខរបរទទួលទាន ក៏ដូចជាការបំពេញការងារ តាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺជាការតបស្នងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសុខសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យជាប់គង់វង្សតាមអាយុកាលកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង