**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា ជួបប្រជុំជាមួយ តំណាងអង្គការ UN Women និង UNFPA ប្រចាំកម្ពុជា ដើម្បីពិភាក្សា លម្អិតពីខ្លឹមសារកម្មវិធី “សភាត្រាប់” ដើម្បីពង្រឹងសមត្ថភាពដឹកនាំដល់យុវតី

ភ្នំពេញ៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបន្តកិច្ចប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅលើខ្លឹមសារឯកសារ ដើម្បីត្រៀមរៀបចំកម្មវិធី “សភាត្រាប់” ក្នុងគោលដៅបណ្តុះបណ្តាល និងជំរុញយុវតីកម្ពុជាឱ្យឈានជើងចូលក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ ទី៦ និង លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអង្គការ UN Women និង UNFPA ប្រចាំកម្ពុជា។

កម្មវិធី “សភាត្រាប់” ដែលគ្រោងនឹងអនុវត្តនាពេលខាងមុខនេះ គឺជាកម្មវិធីសាកល្បងលើកទី១ ដែលនឹងផ្តល់ឱកាសឱ្យស្ត្រីវ័យក្មេងមកពីសាកលវិទ្យាល័យនានា បានមកកាន់វិមានរដ្ឋសភា ដើម្បីសិក្សាពីបទពិសោធន៍ជាក់ស្តែង។ យុវតីដែលចូលរួមនឹងមានឱកាសសិក្សាផ្ទាល់ពីតួនាទីរបស់សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេងក្នុងការបំពេញភារកិច្ចស្នូលសំខាន់ៗមួយចំនួនរួមមាន៖ ការធ្វើច្បាប់ ការធ្វើជាតំណាងឱ្យពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ ក៍ដូចជាមុខងារការទូតសភាជាដើម។

គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា បានសម្រេចជោគជ័យគួរអោយកត់សំគាល់ក្នុងយុទ្ធនាការ girl2leader នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យក្មេងស្រីហ៊ានសុបិន្តក្លាយជាអ្នកដឹកនាំ។

ដោយឡែកកម្មវិធី “សភាត្រាប់” គឺជាការវិវត្តទៅមុខមួយកម្រិតទៀតដែលប្តូរពីការចែករំលែកបទពិសោធន៍មកជាការផ្តល់បទពិសោធន៍ជាក់ស្តែងក្នុងបរិយាកាសសភាពិតៗ។

កម្មវិធី “សភាត្រាប់” គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ទទួលបានការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអង្គការ UN Women និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

លោកស្រី Sandra Bernklau តំណាងអង្គការដៃគូ បានចូលរួមផ្តល់យោបល់យ៉ាងសកម្ម ដើម្បីធានាថាឯកសារត្រៀមរៀបចំកម្មវិធីនេះ មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់យុវជន។

ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី រំពឹងយ៉ាងមុតមាំថា កម្មវិធី “សភាត្រាប់” នឹងក្លាយជាវេទិកាគន្លឹះក្នុងការកសាងយុវជនជំនាន់ក្រោយ ជាពិសេសស្ត្រីវ័យក្មេង ឱ្យកាន់តែមានទំនុកចិត្ត និងមានចំណេះដឹងទូលំទូលាយ ក្នុងវិស័យនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង