**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្រ្តីសុខាភិបាល៖ សមិទ្ធផលថ្មីបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យទាំងមូលកាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកប្រធានតំបន់អាស៊ីរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ។

ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ព្រមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត ដូចខាងក្រោម៖ ១) អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាព បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។ ២) ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវបន្តការងារប្រចាំថ្ងៃប្រកបដោយបុរេសកម្ម សកម្ម និងប្រតិកម្មក្នុងករណីចាំបាច់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍  ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាននូវគុណតម្លៃរបស់គ្រូពេទ្យទោះក្នុងកាលៈទេសៈណាក៏ដោយ។ ៣) ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។ ៤) ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។ ៥) ត្រូវបន្តចូលរួមការងារប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង បញ្ហាសុខភាពសាធារណៈ ការថែទាំសុខភាពបឋម និងការងារអប់រំសុខភាព។៦) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលជាអគារ និងសម្ភារៈបរិក្ខារ មធ្យោបាយទាំងអស់ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍ បម្រើសុខភាពសាធារណៈ ជូនប្រជាជនប្រកបដោយសីលធម៌ សុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយស្នាមញញឹម និងខិតខំរៀបចំកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរ មានសុវត្ថិភាព ប្រសិទ្ធភាព និងប្រជាជនងាយរងហានិភ័យ ប្រជាជនភៀសសឹក ប្រកបដោយសមធម៌។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ប័ណ្ណសរសើរដល់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលជាប់ព្រំដែនកម្ពុជា-ថៃ ទាំង៧ខេត្ត និងខេត្តសៀមរាប ដែលបានលះបង់ខ្ពស់ ក្នុងការជួយសង្រ្គោះព្យាបាល និងថែទាំសុខភាពជូនវីរកងទ័ព និងប្រជាជនភៀសសឹក ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ ការទប់ស្កាត់ និងការឆ្លើយតបតប ចំពោះជំងឺ និងជំងឺមិនឆ្លងនានា ក្នុងគោលដៅសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពជូនវីរកងទ័ព និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង