កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រេសិតពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនាថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ៣៥ពាន់លានដុល្លារ។
នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) គឺលោក កាង ហ៊ុនស៉ីក (Kang Hoon-sik) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរត្រឡប់ពី UAE វិញថា គម្រោងការពារជាតិដ៏ធំសម្បើមនេះ នឹងគ្របដណ្តប់លើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមាន ប្រព័ន្ធការពារដែនអាកាស កងទ័ពអាកាស និងកងទ័ពជើងទឹក៕

