ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអង្គភាពនៃក្រសួងទាំងពីរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យពិភាក្សា និងឯភាពលើខ្លឹមសារសារាចរអន្តរក្រសួងស្ដីពីការប្រើប្រាស់ឯកសារសម្រាប់សម្គាល់ អត្តសញ្ញាណបុគ្គលរបស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការនិងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

