**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky

លោកជំទាវ គឹម សេដ្ឋានី ប្រគល់ពានរង្វាន់ព្រឹត្តិការណ៍ ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ឆ្នាំសិក្សា ២០២១-២០២២

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ កក្កដា បានរៀបចំពិធីប្រគល់ពានរង្វាន់ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ឆ្នាំសិក្សា ២០២១-២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះគ្រឹះស្ថានសិក្សាចំនួន៤ ដែលទទួលបានជ័យលាភី។

ការប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” រួមមាន៖
– កម្មវិធី E2STEM វិទ្យាល័យព្រះយុគន្ធរ៖ ក្រោមប្រធានបទ “របៀបរៀនដែលយោងតាមរបៀបដែលខួរក្បាលដំណើរការព័ត៌មាន”
– កម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ៖ ក្រោមប្រធានបទ “ការប្រើប្រាស់សមីការ ឌីផេរ៉ង់ស្យែលបង្កើតជាម៉ូឌែលគណិតវិទ្យាដើម្បីព្យាករណ៍ និងបកស្រាយទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា”
– កម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ៖ ក្រោមប្រធានបទ “រុក្ខជាតិជំនាន់ថ្មី (Glowing Plants)”
– សាលារៀនអន្តរជាតិ ផារ៉ាហ្គន, សាលារៀនអន្តរជាតិ អាយ ស៊ី អេស និងសាលារៀនហូមអហ្វខ្មែរ ក្រោមប្រធានបទ៖ “ប្រព័ន្ធក្រេឌីត Credit ការពារបរិស្ថាន និងសង្គមកម្ពុជា”

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ សូមអបអរសាទរដល់ក្រុមស្រាវជ្រាវ មកពីគ្រឹះស្ថានមធ្យមសិក្សាចំនួន០៤ ដែលចូលរួមសម្រេចបាននូវគុណតម្លៃខ្ពស់ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ស្របតាមប្រធានបទនៃការប្រកួតប្រជែងនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (ស.គ.ន) រួមមាន៖

– ការស្រាវជ្រាវលើរុក្ខជាតិ Giant Salvinnia ក្នុងកម្មវិធី The Asia Pacific Conference of Young Scientists មកពីសាលារៀនគ្រូយើង
– Humanoid Robot ក្នុងកម្មវិធី Air and Tech Competition មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី
– Steam Energy កម្មវិធី Stem Start up រៀបចំដោយ KOIKA មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី
– ការបង្ហោះ Cube Sat ទៅកាន់ស្រទាប់បរិយាកាស កម្មវិធី First Global Challenge Award (Education) មកពីកម្មវិធី E2STEM វិទ្យាល័យព្រះយុគន្ធរ

អត្ថបទដែលជាប់ទាក់ទង