នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញជួបសាកសួសុខទុក្ខដល់នាយ-ពលទាហានទិសទី១ប្រាសាទព្រះវិហារ ” ទួល៩៥ ” ស្ថិតនៅស្រុកជាំក្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសាកសួសុខទុក្ខដល់នាយ-ពលទាហានទិសទី១ប្រាសាទព្រះវិហារ ” ទួល៩៥ ” ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងបានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ព័ត៌មានជាតិ- អន្តរជាតិ ដើម្បីយកមកផ្សព្វផ្សាយជូនដល់នាយ-ពលទាហានបញ្ជាការដ្ឋានអង្គរក្សដែលប្រចាំការនៅទិសទី១ប្រាសាទព្រះវិហារ ៕