**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរាបជូនក្រុមប្រឹក្សារាជធានី អំពីការងាររបស់រដ្ឋបាលរាជធានី ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ ការថែរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយបានបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា «ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យ យើងបានត្រៀមរថយន្តអគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គិភ័យកើតឡើង ជាមួយការណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់ អនុវត្តដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ដោយណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច»។

កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរៀបចំដាក់រថយន្តពន្លត់អគ្គិភ័យនេះ នៅតាមខណ្ឌ និងគោលដៅមួយចំនួនដើម្បីងាយចល័តសង្គ្រោះ។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គិភ័យនេះ នៅមានបញ្ហាប្រឈម ច្រើន ដោយសារនៅភ្នំពេញ មានអគារខ្ពស់ៗ រហូតដល់កំពស់៤៥ ទៅ៤៧ជាន់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តការងារនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យ បាននៅគ្រោះអគ្គិភ័យនេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះ យើងសំរេចបានមួយជំហានធំហើយ ដោយអាជីវករមួយចំនួន ធំបានសម្រេចចិត្តទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃ និងផ្សារដើមគថ្មី។
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន នៅត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីឱ្យទាន់ផែនការដែលជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ក្នុងស្រុកដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយមផងដែរ។ ដូច្នេះជាការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានយ៉ាងយកចិត្តទុកដាក់បំផុត។ យើងបានប្តេជ្ញាចិត្តថែរក្សាខ្សែក្រវ៉ាត់មួយនេះ ឱ្យបានគង់វង់។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានី ដែលបានអនុវត្តការងារកន្លងមកបានយ៉ាងល្អ ទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការបំរើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានចំណាត់ថ្នាក់លេខ២ ពីក្រសួងមហាផ្ទៃ។ រដ្ឋបាលរាជធានី បានដោះស្រាយកំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ លើគ្រោះអគ្គិភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមខាងមុខនេះបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង