**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ក្រុមសិស្សនិស្សិត និងប្រជាជនថៃរាប់រយនាក់ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ

បាងកក៖ បើតាមការចេញផ្សាយដោយកាសែតថៃ Khaosod ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។

នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅឯបរិវេណសាកលវិទ្យាល័យ Rajamangala University of Technology Thanyaburi ស្ថិតនៅក្នុងស្រុក Thanyaburi district។
បរិវេណសាកលវិទ្យាល័យនេះត្រូវបានប្រើប្រាស់ជាកន្លែងរាប់សន្លឹកឆ្នោតសម្រាប់សន្លឹកឆ្នោតបោះមុនពេលកំណត់ និងសន្លឹកឆ្នោតបោះនៅតាមស្ថានទូតថៃនៅក្រៅប្រទេស។

ក្រុមបាតុករបានប្រឈមមុខដាក់គ្នាជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាគ្មានតម្លាភាព។ ប៉ូលិសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ ផងដែរ។ តាមក្រុមបាតុករ មានមនុស្សមួយក្រុមជាអ្នកសង្កេតការណ៍មានគ្នា៦នាក់ បានព្យាយាមចូលក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីជាស្ត្រីម្នាក់។ នៅពេលក្រុមអ្នកសង្កេតការណ៍ ទទូចចង់មើលដំណើរការរាប់សន្លឹកឆ្នោត ពួកគេបែរជាត្រូវបានប្រាប់ថាសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់ ហើយហិបឆ្នោតត្រូវបានបិទដែលមិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញទេ។ ក្រុមបាតុករក៏បានសម្ដែងការ មិនពេញចិត្តផងដែរចំពោះការបិទកាមេរ៉ាសុវត្ថិភាព និងការយកក្រណាត់ខ្មៅទៅគ្របពីលើ។

ស្ត្រីម្នាក់ជាតំណាងក្រុមនិស្សិតបាននិយាយថាខ្លួនទទួលបានព័ត៌មានថាកាមេរ៉ាសុវត្ថិភាពត្រូវបានបិទចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច ក្រោមហេតុផលសុវត្ថិភាពឯកជនភាព។ តែទោះជាបែបនេះក្ដី ស្ត្រីដដែលបានបន្ថែមថាកាមេរ៉ាសុវត្ថិភាពគួរណាស់តែត្រូវបើកដំណើរការឡើងវិញ នៅពេលការិយាល័យបោះឆ្នោតបិទទ្វារ និងការរាប់សន្លឹកឆ្នោតចាប់ផ្ដើម ដើម្បីបង្ហាញពីតម្លាភាព។

ជុំវិញបញ្ហានេះដែរ ខាងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឆ្នោតថ្នាក់ខេត្តម្នាក់ បានបញ្ជាក់ថាបានទទួលពាក្យបណ្ដឹងដែលថាក្រុមនិស្សិតមិនត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការរាប់សន្លឹកឆ្នោត ហើយថាមន្ត្រីថ្នាក់ខេត្តមិនមានសិទ្ធិអំណាចបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង