នាយឧត្តមសេនីយ៍ សេង ផល្លី ចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប ដែលឧបត្ថម្ភការសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងការដ្ឋានសាងសង់អគារសម្រាប់ទទួលភ្ញៀវជាតិ-អន្តរជាតិ ដែលឧបត្ថម្ភការសាងសង់ដោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។