**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បទវិភាគ៖ “ការក្លាយទៅជាជនជាតិចិន”បាននិងកំពុងបណ្តាលឱ្យពិភពលោកទាំងមូលមានចំណាប់អារម្មណ៍ជាទូទៅ

“ផឹកទឹកក្តៅឧណ្ហៗ ញ៉ាំផ្លែប៉ោមស្ងោរ ស្លៀកខោរក្សាកម្តៅ និងត្រាំផ្លែប៊ឺរីហ្គោជី ។ល។” ប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក្យ “Becoming Chinese” (ការក្លាយទៅជាជនជាតិចិន) មានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅតាមបណ្តាញទំនាក់ទំនងសង្គមTikTok និងកម្មវិធីផ្សេងទៀត យុវជននៃតំបន់នានានៅលើពិភពលោកបាននាំគ្នាធ្វើត្រាប់តាមទម្លាប់រស់នៅប្រចាំថ្ងៃរបស់ជនជាតិចិន ហាក់ដូចជាអនុវត្ត “ការណែនាំខាងរក្សាសុខភាពរបស់ប្រទេសចិន” មានការផ្ទុះឡើងនូវចំណាប់អារម្មណ៍តាមបណ្តាញទំនាក់ទំនងសង្គមTikTok ។
បាតុភូតវប្បធម៌បែបនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនហួសចិត្ត ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួន ដូចជាកាសែត « The Economist »និង « New York Times »ជាដើមធ្លាប់បានថ្កោលទោសថា ការដែលជនជាតិចិនពិគ្រោះពិភាក្សាអំពីបញ្ហា “កម្រិតសម្លាប់”ជាដើមរបស់អាមេរិកតាមបណ្តាញទំនាក់ទំនងសង្គមចិន ជា “ការងប់ចិត្តនឹងភាពក្រីក្ររបស់អាមេរិក” ឬ “ស្រែកហ៊ោ” ។ ប៉ុន្តែ បច្ចុប្បន្ននេះ ពួកគេត្រូវប្រឈមមុខនឹងការពិតដែលគួរឱ្យទើសទាល់ដោយខានមិនបាន ពោលគឺ មានប្រជាជនលោកខាងលិចកាន់តែច្រើនឡើងៗ បាននិងកំពុងទទួលនិងងប់ងុល ដោយស្ម័គ្រចិត្តនឹងផ្នែកមួយចំនួននៃបែបផែនជីវភាពចិន ។ ខណៈពេលការធ្វើពិពណ៌នាតាមរយៈការជ្រើសរើសពីទស្សនៈមនោគមវិជ្ជា ខុសគ្នានឹងការជ្រើសរើសដោយស្ម័គ្រចិត្តរបស់សាធារណជន គ្រឹះមូលដ្ឋានសម្រាប់ធ្វើពិពណ៌នាក៏ចាប់ផ្តើមមានភាពរង្គោះរង្គើ ។
ការណ៍នេះបានបណ្តាលឱ្យកើតមានសំណួរមួយចំនួនដែលគួរឱ្យអ្នកផងទាំងពួងគិតពិចារណាយ៉ាងស៊ីជម្រៅ ពោលគឺ ហេតុអ្វីបានជា “ការក្លាយទៅជាជនជាតិចិន” បណ្តាលឱ្យពិភពលោកទាំងមូលមានចំណាប់អារម្មណ៍ជាទូទៅ ? បើសិនជាវាមិនមែនមានន័យថា នឹងប្តូរសញ្ជាតិ តើយើងធ្វើការបកស្រាយពាក្យនេះដូចម្ត៉េច ? ហើយការនេះមានន័យអ្វីខ្លះចំពោះសង្គមចិននិងសង្គមបរទេស ?
មូលហេតុដែលបណ្តាលឱ្យកើតមានសភាពការណ៍បែបនេះ គឺរបាំងព័ត៌មានក្នុងរយៈពេលយូរត្រូវដួលរលំដែលមិនធ្លាប់មានកាលពីមុន។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក អាចយល់ដឹងដោយផ្ទាល់ពីជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាជនចិន ដូចជា ប្រព័ន្ធអប់រំជាកាតព្វកិច្ចអាចធានាបាននូវកុមារចូលរៀនដោយឥតគិតថ្លៃពីថ្នាក់ទីមួយដល់មធ្យមសិក្សា គោលនយោបាយកាត់បន្ថយភាពក្រីក្រដោយត្រឹមត្រូវបានជួយប្រជាជនរាប់លាននាក់ឱ្យចាក់ចេញពីភាពក្រីក្រ ផ្លូវដែកល្បឿនលឿនបានកាត់បន្ថយពេលវេលាធ្វើដំណើរ ។ល។ រឿងរ៉ាវធម្មតានៅប្រទេសចិន គឺជារឿងកម្រមាននៅបរទេស ដែលបានបង្ហាញឱ្យឃើញនូវភាពជាក់ស្តែងក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃដែលមិនត្រូវគេបិទបាំងដោយចេតនា ។
និយាយជារួម ការទទួល “ការណែនាំរបស់ចិន” មិនមែនជាការជ្រើសរើសគោលជំហរតាមរយៈទស្សនៈមនោគមវិជ្ជា តែគឺមកដោយក្តីសង្ឃឹមចំពោះអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ហើយការនេះក៏មិនមែនការបដិសោធចំពោះការសាកល្បងដែលប្រទេសចិនកំពុងប្រឈមមុខនោះទេ ប៉ុន្តែនេះជាការទទួលស្គាល់ថា ក្នុងរយៈពេលរាប់សិនឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខិតខំប្រឹងប្រែងកសាងសង្គមមួយដែលអាចកាត់បន្ថយថ្លៃដើមនៃការរស់នៅ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាជន តាមរយៈកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់ និងអភិបាលកិច្ចឌីជីថល ។ គន្លឹះសារនៃនិន្នាការនេះ គឺស្វែងរកនិងផ្លាស់ប្តូររបៀបការរស់នៅ ពោលគឺរបៀបរស់នៅម្យ៉ាង ដែលផ្តល់អាទិភាពដល់មនុស្សធម៌ ការកាត់បន្ថយហានិភ័យ និងប្រកបដោយចីរភាព។
ការណ៍ដែលគួរឱ្យសប្បាយរីករាយ យោងតាមការពង្រីកនិងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការ អ្នកផងទាំងពួងអាចទទួលបាន «ការណែនាំរបស់ចិន»ដោយងាយស្រួលតាមប្រព័ន្ធអនឡាញ និងនៅកន្លែងផ្ទាល់ ហើយនឹងទទួលបានបទពិសោធដោយផ្ទាល់ ។
ក្នុងបរិបទបច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ជាទូទៅ សាធារណជននៅទូទាំងពិភពលោក អាចតភ្ជាប់គ្នានិងយល់ដឹងគ្នា ពួកគេបាននិងកំពុងប្រែពីការទទួលពិពណ៌នាតាមរយៈភូមិសាស្ត្រនយោបាយ ទៅជាអាចស្វែងរកផែនការគោលសម្រាប់អនាគតយ៉ាងសកម្ម ៕

អត្ថបទដែលជាប់ទាក់ទង