ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមស្ដាប់ការធ្វេីបទអន្តរាគមន៍របស់រដ្ឋបាលថ្នាក់ក្រោម និង ដៃគូអភិវឌ្ឍន៍

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បន្តអញ្ជើញចូលរួមស្ដាប់ការធ្វេីបទអន្តរាគមន៍របស់ រដ្ឋបាលថ្នាក់ក្រោម និង ដៃគូអភិវឌ្ឍន៍ ជាប្រសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋន្រ្តីក្រសួងមហាផ្ទៃ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនដែរថា នៅរសៀលថ្ងៃនេះ សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញ ផ្ដល់ជាកិត្តិយស ដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងពិធីបិទ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ៕

