**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន៧៨៨.១១៧ សេវា ថយចុះ៤% បើប្រៀបធៀបនឹងឆ្នាំ២០២៤

ភ្នំពេញ៖ នៅក្នុងការធ្វើបទអន្តរាគមន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន៧៨៨.១១៧ (ប្រាំពីររយប៉ែតសិបប្រាំបីពាន់ មួយរយដប់ប្រាំពីរ) សេវា មានការថយចុះ៤% បើប្រៀបធៀបនឹងឆ្នាំ២០២៤ដែលមាន សរុបចំនួន ៨១៩.៣០៦ សេវា។

ឯកឧត្ដមបន្តថា ការថយចុះនេះ គឺដោយសារតែការបិទព្រំដែនជាឯកតោភាគីរបស់អាជ្ញាធរថៃ និងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលជាហេតុនាំ ឱ្យរដ្ឋ បាល ខេត្តជាប់ព្រំដែនប្រទេសថៃមិនអាចផ្ដល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋបានក្នុង អំឡុងពេល សង្គ្រាមឈ្លានពានរបស់ថៃ។

ឯកឧត្តម សួស ប្រាថ្នា បញ្ជាក់ថា បើទោះបីជា ចំនួនការផ្តល់សេវាមានការថយចុះក៏ពិតមែនតែបើពិនិត្យអំពីប្រាក់ចំណូលសរុបដែល ទទួលបានតាមអង្គភាពច្រកចេញចូលតែមួយ សម្រាប់ឆ្នាំ២០២៥ មាន ចំនួន១៤៦.២៤៤.៣៥០.០៦១រៀល (មួយរយសែសិបប្រាំមួយប៊ីលាន ពីររយសែសិបបួនលាន បីរយហាសិបពាន់ ហុកសិបមួយរៀល)សមមូលនឹងប្រាក់ដុល្លារចំនួន ៣៦.៥៦១.០៨៧ ដុល្លារសហរដ្ឋអាម៉េរិក(សាមសិបប្រាំមួយលាន ប្រាំរយហុកសិបមួយពាន់ ប៉ែតសិបប្រាំពីរដុល្លារសហរដ្ឋ អាម៉េរិក) គឺមានការកើនឡើង២៤% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ១១៧.៣០៧.១០៣.០៧៦ រៀល(មួយរយដប់ប្រាំពីរប៊ីលាន បីរយប្រាំពីរលាន មួយរយបីពាន់ ចិតសិបប្រាំមួយរៀល) សមមូលនឹងប្រាក់ដុល្លារ២៩.៣២៦.៧៧៥ ដុល្លារសហរដ្ឋអាម៉េរិក(ម្ភៃប្រាំបួនលាន បីរយម្ភៃប្រាំមួយពាន់ ប្រាំពីររយចិតសិបប្រាំដុល្លារសហរដ្ឋអាម៉េរិក)។ តួលេខនេះ អាចឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពសេដ្ឋកិច្ច-សង្គម និងការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងនៅតែមានដំណើរការល្អជាប្រក្រតី បើទោះបីជា ប្រទេសកម្ពុជាជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួនក៏ដោយ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួលលើសេវារដ្ឋបាលដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ ឱ្យស្របទៅនឹងការវិវត្តរីកចម្រើនសេដ្ឋកិច្ច-សង្គម និងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ព្រមទាំងដាក់នូវចេញប្រកាសអន្តរក្រសួងចំនួន៤ ពាក់ព័ន្ធនឹងប្រភេទ សេវាដែលត្រូវអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះរួមមាន៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, និងក្រសួងរ៉ែ និងថាមពល។ ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាល បាននិងកំពុង សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំកែសម្រួលប្រកាសអន្តរក្រសួងមួយចំនួនឡើងវិញលើកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។

ចំពោះលទ្ធផលនៃការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ ដែលក្រសួងមហាផ្ទៃបានសហការអភិវឌ្ឍជាមួយក្រុមហ៊ុន KESS Innovation PLC បានដាក់ឱ្យ អនុវត្តជាផ្លូវការនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត នៅក្នុងឆ្នាំ ២០២៥ មានប្រជាពលរដ្ឋបានបង់កម្រៃសេវារដ្ឋបាលតាមរយៈម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ ចំនួន ២១២ .២៥៣ (ពីររយដប់ពីរពាន់ ពីររយហាសិបបី) ប្រតិបត្តិការស្មើនឹង២៦% នៃចំនួនសេវាសរុបរបស់អង្គភាពច្រកចេញចូលតែមួយ ដោយទទួលបានទឹកប្រាក់សរុបចំនួន៦៥.០០៧.៩១៤.៦៧៦ រៀល (ហុក សិបប្រាំប៊ីលាន ប្រាំពីរលាន ប្រាំបួនរយដប់បួនពាន់ ប្រាំមួយរយចិតសិបប្រាំមួយរៀល) សមមូលនឹងប្រាក់ដុល្លារចំនួន ១៦.២៥១.៩៧៨ដុល្លារសហរដ្ឋអាម៉េរិក(ដប់ប្រាំមួយលាន ពីររយហាសិបមួយពាន់ ប្រាំបួនរយចិតសិបប្រាំបី ដុល្លារសហរដ្ឋអាម៉េរិក)ស្មើនឹង៤៤%នៃ ចំណូល សរុបរបស់អង្គភាពច្រកចេញចូលតែមួយ។ម៉្យាងទៀត ចំពោះការអនុវត្តសាកល្បងនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និង ផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែល ក្រសួងមហាផ្ទៃបានដាក់ ឱ្យអនុវត្តសាកល្បងនៅរដ្ឋបាលរាជធានី ខេត្ត ចំនួន១២គោលដៅ លើប្រភេទសេវាចំនួន១១៧ក្នុង វិស័យជំនាញចំនួន៤ (វិស័យឧស្សាហកម្មនិងសិប្បកម្ម,វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌និងវិចិត្រសិល្បៈ និងវិស័យ ទេសចរណ៍) ក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋចំនួន ១.១៨៥ សេវា និងទទួលបានចំណូលសរុបចំនួន ២៥៨.២៨៥.៥០០រៀល (ពីរយហាសិបប្រាំបីលាន ពីររយប៉ែត សិបប្រាំពាន់ ប្រាំរយរៀល)៕

អត្ថបទដែលជាប់ទាក់ទង