**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៥ ក្នុងសង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥ភូមិរួមមាន៖ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិស្វាយដង្គត់ ភូមិព្រះអង្គ និងភូមិអង្គាបុស្ប ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៣ ២៦៣ ក្បាលដី ក្នុងនោះរួមមាន ៖ ១. ភូមិកោះពងសត្វ សរុប ៧០៦ ក្បាលដី ដីលំនៅឋាន មានចំនួន ៣៩៩ ក្បាលដី, ដឹកសិកម្មមានចំនួន ២៨៣ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ២៤ ក្បាលដី,២. ភូមិតាសុខ សរុប ៣៧១ ក្បាលដី ដីលំនៅឋាន មានចំនួន ១៩១ ក្បាលដី, ដីកសិកម្ម មានចំនួន ១៥៨ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ២២ ក្បាលដី, ៣.ភូមិស្វាយដង្គត់ សរុប ៥៥៣ ក្បាលដី, ដីលំនៅឋាន មានចំនួន ៣៣៩ ក្បាលដី, ដីកសិកម្ម មានចំនួន ២០៦ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ០៨ ក្បាលដី, ៤ ភូមិស្វាយដង្គត់ សរុប ៤២១ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤២១ ក្បាលដី, ដីកសិកម្ម មានចំនួន ១៨៧ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ០៤ ក្បាលដី, ៥. ភូមិអង្គាបុស្ប សរុប ១២១២ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤១៩ក្បាលដី, ដីកសិកម្ម មានចំនួន ៧៧១ ក្បាលដី, ទំនាស់មានចំនួន ០១ ក្បាលដី, ដីគ្មានទិន្នន័យ មានចំនួន ០៤ ក្បាលដី។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៤៤ ៣៧១ ក្បាលដីបានបញ្ចប់ការវាស់វែង១០០% ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបចំនួន ៣២៧ ៦២១ ក្បាលដី។ ដោយឡែកក្រុងសិរីសោភ័ណ បានបញ្ចប់ការវាស់វែងរួចមានក្បាលដី សរុបចំនួន ៦០ ៧៦៣ ក្បាលដី កំពុងប្រមូលទិន្នន័យបានចំនួន ៥៩ ០៥៩ ក្បាលដី និងចេញបណ្ណបានចំនួន ៤០ ៥៧១ ក្បាលដី។

ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃ ការវិនិច្ឆ័យ ទាំង៥ភូមិខាងលេី លោកក៏បានសំណូម ពរ ដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេភូមិ និងមេឃុំ មេត្តាជួយសម្រុះសម្រួល ភាគីម្ចាស់ក្បាលដីទំនាស់ទាំងអស់ និងម្ចាស់ក្បាលដីទំនាស់ទាំងអស់ត្រូវមានការយោគយល់គ្នា ធ្វើសម្បទានអោយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ក្នុងរយៈពេលបិទផ្សាយនេះ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង