**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អាជ្ញាធរមីន និងរដ្ឋបាលខេត្តជាប់ព្រំដែនទាំង០៥ រួមគ្នាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំផែនការឆ្លើយតបបន្ទាន់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ភ្នំពេញ៖ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៦បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងរួចមក ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងក្រុមការងារ បានបន្តកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងរដ្ឋបាលខេត្តចំនួន៣ ដែលមានសមាសភាព៖ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ និងលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ ដើម្បីពន្លឿនការរៀបចំផែនការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។

ជាលទ្ធផលរួម អាជ្ញាធរមីន និងរដ្ឋបាលខេត្តទាំង៥ បានឯកភាពគ្នាកំណត់បានបញ្ជីភូមិអាទិភាពដែលរងផលប៉ះពាល់ខ្ពស់ និងទាប សម្រាប់រៀបចំផែនការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលបាននិងកំពុងវិលត្រឡប់មកតាំងទីលំនៅជាថ្មី និងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិត ការស្តារជីវភាពរបស់ប្រជាពលរដ្ឋ និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

កន្លងមក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឆ្លើយតបបន្ទាន់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ នានា បានចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន ដើម្បីបង្កើនការយល់ដឹង និងធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋភៀសសឹក និងសហគមន៍ដែលរងផលប៉ះពាល់ពីការវាយប្រហារដោយយោធាថៃ។

អាជ្ញាធរមីននឹងបន្តកិច្ចសហការនិងសម្របសម្រួលជាមួយបណ្តាប្រតិបត្តិករផ្សេងទៀត ដើម្បីដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់អោយបានឆាប់ ក្នុងភូមិគោលដៅដែលបានលើកឡើងតាមយៈកិចប្រជុំពិភាក្សានេះ៕

អត្ថបទដែលជាប់ទាក់ទង