**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់

ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?

រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លើកស្រី Theresa Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។ ពេលនោះ ខ្ញុំកំពុងស្ថិតនៅកន្លែងប្រជុំនៅឡើយដោយមានកិច្ចការបន្ទាន់ត្រូវធ្វើ។ កិច្ចប្រជុំលើកនេះ មិនមានអ្នកសារព័ត៌មានបរទេសច្រើនទេ ក្រៅតែអ្នកសារព័ត៌មានជនជាតិហ្វីលីពីន ហើយក៏មិនមានអ្នកសារព័ត៌មានណាម្នាក់ផ្សេងទៀតមកពីកម្ពុជានោះដែរ។ អ្វីដែលលោកស្រី Lazaro ថ្លែងនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានថា មិនមានអ្នកសារព័ត៌មានសួរគាត់អំពីជម្លោះព្រំដែនកម្ពុជា-ថៃ វាជាល្បោយមួយដែលធ្វើឱ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅនឹងការត្រៀមឆ្លើយរាល់សំណួរទាំងអស់របស់លោកស្រី។ លោកស្រីចង់បង្ហាញថា ពេលប្រទេសគាត់ធ្វើប្រធានអាស៊ានឆ្នាំនេះ មានរឿងរ៉ាវច្រើនដែលបានពិភាក្សា មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា ដូចដែលអ្នកសារព័ត៌មានបានចោទសួរប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មានចប់ អ្នកសារព័ត៌មានក៏បានសួរគាត់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយគាត់ក៏ឆ្លើយដោយខ្លីថា “There was no breakthrough regarding the Thailand-Cambodia border dispute issue.”
(មិនមានសម្រេចអ្វីឡើយជុំវិញបញ្ហានៃជម្លោះព្រំដែនកម្ពុជា-ថៃ)។

ចង់បញ្ជាក់ថានៅថ្ងៃដែល AMM Retreat ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិនបានឡើងកម្តៅខ្លាំង ដោយហ្វីលីពីនព្រមានដេញមន្ត្រីទូតចិនចេញពីប្រទេសហ្វីលីពីន ហើយស្ថានទូតចិននៅហ្វីលីពីនគម្រាមថា បើហ៊ានដេញមន្រ្តីអ្នកនាំពាក្យរងរបស់ស្ថានទូតចិនចេញពីហ្វីលីពីនមែន នោះឯកអគ្គរដ្ឋទូត និងមន្រ្តីការទូតទាំង១២រូបដែលកំពុងបំពេញការងារនៅហ្វីលីពីននឹងចាកចេញពីប្រទេសនេះទាំងអស់គ្នា ភ្លាមៗតែម្តង។ ដើមចមនៃភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរកើតឡើងពីសង្រ្គាមពាក្យសម្តីជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ដែលខ្ញុំនឹងបរិយាយនៅពេលក្រោយ…៕

ដោយ៖ លោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា

អត្ថបទដែលជាប់ទាក់ទង